ច័ន្ទ-សុក្រ ០៧ ព្រឹក - ០៥ រសៀល, សៅរ៍-អាទិត្យ ០៧ ព្រឹក - ០៥ រសៀល

ព្រឹត្តិការណ៏ថ្មី

ព្រឹត្តិការណ៏បន្ថែម >>

វេទិកាផ្សព្វផ្សាយស្ដីពីសារៈសំខាន់នៃវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងការតម្រង់ទិសវិជ្ជាជីវៈ​

2025-05-29

វេទិកាផ្សព្វផ្សាយស្ដីពីសារៈសំខាន់នៃវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងការតម្រង់ទិសវិជ្ជាជីវៈ ដល់សិស្សានុសិស្សនៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ចន្ទ្រា។ ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាធិបតីក្នុងវេទិកាផ្សព្វផ្សាយស្ដីពីសារៈសំខាន់នៃវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងការតម្រង់ទិសវិជ្ជាជីវៈ ដល់សិស្សានុសិស្សនៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ចន្ទ្រា។ ក្នុងវេទិកាផ្សព្វផ្សាយនេះ ក៏មានការអញ្ជើញចូលរួមពី: លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង, លោក ស្រី បូណា នាយករងវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ចន្ទ្រា, លោក លោកស្រី លោកគ្រូ អ្នកគ្រូជំនាញ ក្រុមការងារដែលអញ្ជើញមកពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង, ប្អូនៗ សិស្សានុសិស្ស នៃវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ចន្ទ្រាជាច្រើននាក់ទៀត។ ថ្លែងក្នុងវេទិកាផ្សព្វផ្សាយនេះ លោក ម៉ែន អេង អភិបាលរងខេត្ត មានប្រសាសន៍ថា ក្មួយៗដែលបានមកអង្គុយនៅទីដ៏ម្លប់ត្រជាក់នេះ គឺពិតជាមានសំណាងខ្លាំងណាស់ ក្រោមម្លប់នៃសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៧នៃរដ្ឋសភា។ បុព្វបុរសខ្មែរបានបន្សល់ទុកនូវស្នាដៃជាច្រើនដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយខិតខំកសាង និងថែរក្សាបន្ត ជាក់ស្ដែងថ្ងៃនេះប្អូនៗមានវត្តមាននៅទីនេះគឺជាសមិទ្ធផលដ៏ធំធេងពុំអាចកាត់ថ្លៃបានរបស់ថ្នាក់ដឹកនាំបាន ដែលបានឃើញកូនក្មួយមាន សមត្ថភាព សិក្សាស្វែងយល់រៀនសូត្រ ក្រេបជញ្ចក់យកចំណេះដឹង ចំណេះធ្វើ ពីលោកគ្រូ អ្នកគ្រូ ដែលបានបង្រៀនក្មួយៗ ដើម្បីជាស្ពាន និងជាសំណង់ទុកក្នុងការកសាងជីវិត ក្នុងការប្រកបមុខរបស់ចិញ្ចឹមជីវិតទៅថ្ងៃអនាគត។ ក្នុងនោះផងដែរ លោក ម៉ែន អេង ក៏បានមានប្រសាសន៍បន្ថែមថា ក្មួយៗត្រូវខិតខំបំប៉ននៃការសិក្សារៀនសូត្រ ទោះនៅក្នុងកាលៈទេសៈណាក៏ដោយ ទោះក្នុងស្ថានភាពបែបណាក៏ដោយត្រូវបន្ថែម និងពង្រឹងនូវចំណេះដឹងនិងជំនាញបន្ថែមទៀត ជាពិសេសសិក្សាស្វែងយល់តាមរយៈប្រព័ន្ធអនឡាញ ដូចជាការប្រើប្រាស់ទូរសព្ទដៃ កុំព្យូទ័រ ឱ្យមានប្រយោជន៍ (E School…)។ ក្នុងនោះលោក ម៉ែន អេង ក៏បានសង្កត់ធ្ងន់ថាក្នុងខេត្តស្វាយរៀងទទួលបានចំនួន ៣៤,០០០ នាក់ នៅក្នុង ១លាន ៥សែននាក់(1.5M) ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដាក់ចេញដើម្បីជួយគាំទ្រទៅដល់បងប្អូនប្រជាពលរដ្ឋ បងប្អូនកូនក្មួយ ដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ រៀនបានទាំងជំនាញ និងបានថវិកាទៀត ស្របតាមឃ្លាមួយដែល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញគឺរៀនឱ្យចប់ ឱ្យចេះ និងមានការងារធ្វើ។


សហប្រតិបត្តិការ

ស្នើសុំថ្នាក់រៀនដោយមិនគិតសេវាកម្មអ្វីទាំងអស់

  • +855 88 953 2333

ស្នើសុំឥឡូវនេះ

រក្សា​រ​សិទ្ធ​គ្រប់យ៉ាង © ២០២៣ RPITSSR