ច័ន្ទ-សុក្រ ០៧ ព្រឹក - ០៥ រសៀល, សៅរ៍-អាទិត្យ ០៧ ព្រឹក - ០៥ រសៀល

ព្រឹត្តិការណ៏ថ្មី

ព្រឹត្តិការណ៏បន្ថែម >>

ពិធីបិទ ”ទិវាជាតិការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ( National TVET Day) លើកទី១ ឆ្នាំ ២០១៨” ​

2018-06-16

នៅល្ងាចថ្ងៃសៅរ៍ ៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ឯឧត្តម មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានអញ្ជើញចូលរួមពិធីបិទ ”ទិវាជាតិការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ( National TVET Day) លើកទី១ ឆ្នាំ ២០១៨” ក្រោមអធិបតីភាព ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ថ្លែងក្នុងពិធីបិទទិវាជាតិការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ( National TVET Day) លើកទី១ ឆ្នាំ២០១៨ ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា លទ្ធផលពីការអង្កេតនិយោជកស្តីពីកង្វះ និងគម្លាតជំនាញនៅក្នុងទីផ្សារការងារ ឆ្នាំ២០១៧នេះ បានផ្តល់ព័ត៌មានថា នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន មានវិស័យសំខាន់ៗចំនួន១០ប្រភេទ ដែលនិយោជកពិបាកក្នុងការជ្រើសរើសកម្លាំងពលកម្មដែលជាអាទិ៍រួមមាន៖ ១.វិស័យសណ្ឋាគារ និងការស្នាក់នៅ, ២.ឡូជីស្ទីក និងការដឹកជញ្ជូន, ៣.សុខាភិបាល, ៤.អប់រំ និងបណ្តុះបណ្តាល, ៥.កែច្នៃម្ហូបអាហារ និងភេសជ្ជៈ, ៦.ហិរញ្ញវត្ថុ និងធានារ៉ាប់រង, ៧.ព័ត៌មានវិទ្យា, ៨.សំណង់, ៩.វាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង និង១០.ផលិតកម្មកៅស៊ូ និងផ្លាស្ទីក។


សហប្រតិបត្តិការ

ស្នើសុំថ្នាក់រៀនដោយមិនគិតសេវាកម្មអ្វីទាំងអស់

  • +855 88 953 2333

ស្នើសុំឥឡូវនេះ

រក្សា​រ​សិទ្ធ​គ្រប់យ៉ាង © ២០២៣ RPITSSR