ព្រឹត្តិការណ៏ថ្មី
ព្រឹត្តិការណ៏បន្ថែម >>
កម្មវិធី School Visit ពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
2018-12-07
ថ្ងៃសុក្រ ១៥រោច ខែកត្តិក ឆ្នាច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានរៀបចំកម្មវិធី School Visit ពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់សិស្សានុសិស្សចំនួន៤០០នាក់ ដែលមកតាមអនុវិទ្យាល័យ និងវិទ្យាល័យ នៅក្នុងខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកជំទាវ សៅ សុគន្ធកិត្យា ប្រធាននាយកដ្ឋានព័ត៌មានទីផ្សារ ការងារ នៃក្រសួងការងារ និងបណ្ទុះបណ្តាលវិជ្ជាជីវៈ










