ព្រឹត្តិការណ៏ថ្មី
ព្រឹត្តិការណ៏បន្ថែម >>
វេទិកាផ្សព្វផ្សាយការអប់រំបណ្តុះបណ្តាលបច្ចេកទេសដល់សិស្សានុសិស្សនៅក្នុងខេត្តស្វាយរៀង
2018-05-22
នៅថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានរៀបចំវេទិកាផ្សព្វផ្សាយការអប់រំបណ្តុះបណ្តាលបច្ចេកទេសដល់សិស្សានុសិស្សនៅក្នុងខេត្តស្វាយរៀង ក្រោមអធិបតីដ៏ខ្ពងខ្ពស់លោកជំទាវ សៅ សុគន្ធកិត្យា ប្រធាននាយកដ្ឋានព័ត៌មានទីផ្សារការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមតាំងពិពរណ៍ស្នាដៃសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈស្ថិតក្រោមភូមិភាគតេជោសែនស្វាយរៀង ក្នុងគោលបំណងឲ្យប្អូនៗសិស្សានុសិស្សបានឃើញ បានយល់កាន់តែច្បាស់អំពីអត្ថប្រយោជន៏នៃប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។











