ច័ន្ទ-សុក្រ ០៧ ព្រឹក - ០៥ រសៀល, សៅរ៍-អាទិត្យ ០៧ ព្រឹក - ០៥ រសៀល

ព្រឹត្តិការណ៏ថ្មី

ព្រឹត្តិការណ៏បន្ថែម >>

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង រៀបចំសង្ក្រាន្តលេងល្បែងប្រជាប្រិយ ដើម្បីអបអរសាទរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​

2024-04-03

(ស្វាយរៀង)៖ លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំលោក នាយករង លោក លោស្រី ប្រធានការិយាល័យ ប្រធានដេប៉ាតឺម៉ង់ លោក លោកស្រីអនុប្រធានការិយាល័យ អនុប្រធានដេប៉ាតឺម៉ង លោកគ្រូ អ្នកគ្រូ សិស្ស និស្សិតទាំងអស់ ធ្វើពិធីសូត្រមន្តរៀបចំសង្ក្រាន្ត លេងល្បែងប្រជាប្រិយ និងរាំលេងកម្សាន្តសប្បាយរីករាយ ដើម្បីអបអរសាទរក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ពេលខាងមុខនេះ។ លោក មុត ចិន្តា បានថ្លែងថា ថ្ងៃនេះជាវេលាល្អ កាលល្អ ដែលយើងទាំងអស់គ្នាបានឯកភាពគ្នា រៀបចំសង្ក្រាន្តប្រចាំវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងនេះឡើង។ ការរៀបចំថ្ងៃនេះផងដែរ មានការចូលរួមរៀបចំពីសំណាក់សិស្ស និស្សិត វិទ្យាស្ថាន និស្សិត សសយក ប្រចាំវិទ្យាស្ថាន និស្សិតសមាគមសហព័ន្ធ សិស្សនិស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (ក្រុម១៨)។ លោកបានបញ្ជាក់ថា សង្ក្រានវិទ្យាស្ថានថ្ងៃនេះ មានគោលបំណងធំៗដូចជា ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយើង ដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ ឆ្នាំរោង ឆស័ក។ បង្កើន និងរឹតចំណងមិត្តភាព សាមគ្គីភាព ការចូលរួម ការរួបរួមគ្នា ទាំងថ្នាក់ដឹកនាំ ទាំងលោក គ្រូ អ្នកគ្រូ ទាំងសិស្ស និស្សិតក្នុងក្រុមគ្រួសារវិទ្យាស្ថាន។ បង្ករបង្កើតនូវភាពសប្បាយរីករាយ សេចក្តីជ្រះថ្លាក្នុងចិត្ត នាំមកនូវសិរីមង្គល សម្រាប់យើង ទាំងអស់គ្នា តាមរយៈការលែងល្បែងប្រជាប្រិយការរាំសប្បាយ។ ជាមួយគ្នានេះលោកនាយកវិទ្យាស្ថាន ក៏បានជូនពរ បវរសួស្តី សិរីមង្គលដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ បងប្អូន សិស្សនិស្សិត ទាំងអស់សូមប្រកបនឹងព្រះពុទ្ធពរបួនប្រការ និងសូមប្រកាសបើកកម្មវិធីសង្ក្រាន្ត វិទ្យាស្ថាន ចាប់ពីពេលនេះតទៅ។ សូមបញ្ជាក់ថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងចំនួនសិក្ខាកាម សិស្សនិស្សិតកំពុងសិក្សាគិតត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤មានចំនួន ១៥៩៦នាក់៕


សហប្រតិបត្តិការ

ស្នើសុំថ្នាក់រៀនដោយមិនគិតសេវាកម្មអ្វីទាំងអស់

  • +855 88 953 2333

ស្នើសុំឥឡូវនេះ

រក្សា​រ​សិទ្ធ​គ្រប់យ៉ាង © ២០២៣ RPITSSR